internet provider in Cambodia

fiber optic internet in Cambodia

4g LTE service in cambodia

fiber optic underground in Cambodia

fiber to home in Cambodia

fiber to business in Cambodia

internet provider in Cambodia

fiber optic internet in Cambodia

4g LTE service in cambodia

fiber optic underground in Cambodia

fiber to home in Cambodia

fiber to business in Cambodia

internet provider in Cambodia

fiber optic internet in Cambodia

4g LTE service in cambodia

fiber optic underground in Cambodia

fiber to home in Cambodia

fiber to business in Cambodia

We provide service in cambodia on internet provider,fiber optic internet,4g LTE service,fiber optic underground,fiber to home,fiber to business.

គំរោងតាមចិត្ត

តាមចិត្ត 3
$9.99/ ខែ
* ថែមជូន ៣ ខែ
* មិនចាំបាច់កក់ប្រាក់
  • ល្បឿន: 3Mbps
  • ទិន្នន័យគ្មានដែនកំណត់
  • ឥតគិតថ្លៃការតំឡើង
  • CPE + SIM / MIFI + SIM
តាមចិត្ត 6
$16.99/ ខែ
* ថែមជូន ៣ ខែ
* មិនចាំបាច់កក់ប្រាក់
  • ល្បឿន: 6Mbps
  • ទិន្នន័យគ្មានដែនកំណត់
  • ឥតគិតថ្លៃការតំឡើង
  • CPE + SIM / MIFI + SIM
តាមចិត្ត​ 10
$24.99/ខែ
* ថែមជូន ៣ ខែ
* មិនចាំបាច់កក់ប្រាក់
  • ល្បឿន: 10Mbps
  • ទិន្នន័យគ្មានដែនកំណត់
  • ឥតគិតថ្លៃការតំឡើង
  • CPE + SIM / MIFI + SIM
តាមចិត្ត 15
$34.99/ខែ
* ថែមជូន ៣ ខែ
* មិនចាំបាច់កក់ប្រាក់
  • ល្បឿន: 15Mbps
  • ទិន្នន័យគ្មានដែនកំណត់
  • ឥតគិតថ្លៃការតំឡើង
  • CPE + SIM / MIFI + SIM

ចំណាំ:

  • កិច្ចព្រមព្រៀងតិចបំផុត គឺ 12 ខែ ចាប់ពីថ្លៃចុះកុងត្រាប្រើប្រាស់
  • សម្រាប់ការអោយខ្ចីប្រើប្រាស់ឧបករណ៍ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន Kingtel ត្រូវប្រគល់ជូនអោយមកក្រុមហ៊ុនវិញពេលដែលលោកអ្នកបញ្ឈប់ការប្រើប្រាស់។
  • បន្ទាប់ពីប្រើប្រាស់អស់ទិន្នន័យដែលផ្តល់ជូន (សំរាប់កញ្ចប់ល្បឿនគ្មានដែលកំនត់កំណត់) ដែលបានប្រើប្រាស់អស់ អតិថិជនត្រូវតែទិញទិន្នន័យពីកញ្ចប់ណាមួយរបស់យើងសំរាប់ធ្វើការប្រើប្រាស់
  • លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្តន៍ដើម្បីទទួលបានការរបន្ថែមជូន ៣ខែដោយឥតគិតថ្លៃ និង មិនចាំបាច់កក់ប្រាក់។

១.១ ដើម្បីភ្ជាប់សេវាកម្មពី Kingtel អតិថិជនត្រូវផ្តល់ឯកសារដូចខាងក្រោមនេះ៖

បុគ្គល: អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនដែលមានសុពលភាព លេខទូរស័ព្ទ អ៊ីម៉ែល និង អាសយដ្ឋានត្រឹម ត្រូវ​​ដែលអាចទាក់ទងបាន ។

ក្រុមហ៊ុន: វិញ្ញាបនប័ត្រអាជីវកម្មថតចម្លងដែលមានសុពលភាពនិងបោះត្រារបស់ក្រុមហ៊ុន អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកតំណាងក្រុមហ៊ុន លេខទូរស័ព្ទទាក់ទង​​ អ៊ីម៉ែល​ និងអាសយដ្ឋានត្រឹមត្រូវ។

២. សេវាកម្ម​:

.១ សេវាកម្មអាចភ្ជាប់បានតែនៅក្នុងតំបន់សេវា និងជាមួយឧបករណ៍ដែលត្រូវគ្នា។

.២ សេវាកម្មអាចខុសគ្នាពី​អតិថិជន​​មួយ​ទៅ​អតិថិជនមួយ​ទៀតអាស្រ័យលើសញ្ញាសេវា​ ពេលវេលា ទីតាំង

និងស្ថានីយ៍ផ្សាយ។

.សេវាកម្មអាចដំណើរទៅបានដោយប្រើស៊ីមកាតរបស់ Kingtel ឬលេខ IP ។ ស៊ីមកាតនិង IP ស្ថិតនៅជាកម្មសិទ្ធរបស់Kingtel ទោះបីជាអតិថិជនកំពុងប្រើសេវាកម្មក៏ដោយ។

.៤ Kingtel ​ផ្តល់សេវាតែពីឧបករណ៍ទៅកាន់ស្ថានីយ៍ផ្សាយ ឬ POP របស់ខ្លួន អតិថិជនគួរតែមានទំនួលខុសត្រូវចំពោះLAN របស់ខ្លូនដោយខ្លួនឯង។

.អតិថិជនត្រូវបង់ថ្លៃសេវាកម្មជាមុន។ សេវាកម្មនឹងក្លាយទៅជាអសកម្ម ​​បើពុំ​មាន​ការ​បង់​ប្រាក់​ដើម្បីប្រើសេវាបន្តដូចមានចែងក្នុងគោលការណ៏ទូរទាត់​” ។

.៦សម្រាប់ ​(គំរោង​ប្រចាំខែ – ទិន្នន័យ​​ឥត​កំណត់​)

  • កិច្ចសន្យាប្រើប្រាស់សេវាកម្មមានរយះពេលដប់ពីរ (១២) ខែ ​។
  • ប្រសិនកិច្ចសន្យាត្រូវបញ្ចប់មុន​ពេលកំនត់ ប្រាក់​កក់ (ប្រសិន​បើ​មាន​) មិន​ត្រូវ​បានប្រគល់ជូនអតិថិជន​វិញទេ ​។
  • អតិថិជនត្រូវ​ជូនដំណឹងដល់ក្រុមហ៊ុន​ អោយបានយ៉ាងហោចមួយ​ខែ ​មុន​ការ​បញ្ចប់​កិច្ចសន្យា ​។
  • អតិថិជនអាច​ផ្លាស់ប្ដូរ​គំរោងប្រើប្រាស់​បាន ​ប៉ុន្តែ​សំណើរ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី១ នៃខែ​ក្រោយ។

២.៧ សម្រាប់​ «​គំរោង​​ ​ទិន្នន័យមានការកំណត់”: សេវាកម្ម​មាន​សុពលភាព​រយៈពេល ហុកសិប​ (៦០) ថ្ងៃ​ ។ សាមសិប (៣០) ថ្ងៃ​ដំបូងគឺ  “រយៈពេល​ប្រើបាន​” ។ សាមសិប​(៣០) ​ថ្ងៃបន្ទាប់គឺ “រយៈ​ពេល​ប្រើមិនបាន​” ហើយ​ទិន្នន័យ​ដែល​បានទិញហើយនិងមិន​បានប្រើប្រាស់​ (បើ​មាន​) នឹង​ត្រូវ​បាន​រក្សា​ទុក​ ​ប៉ុន្តែ​វា​មិន​អាច​ប្រើប្រាស់​បាន​ ។ ​ទិន្នន័យ​ដែល​បានទិញហើយនិងមិន​បានប្រើទាំងនោះ នឹង​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​កញ្ចប់សេវាដែលបាន​ទិញ​ថ្មី​ក្នុង​អំឡុង “រយៈ​ពេល​ប្រើមិនបាន​” នេះ ។
          ២.៨ ការផ្តល់ជូនពិសេសៗទាំងអស់ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌរបស់វារៀងៗខ្លួន។ Kingtel មានសិទ្ធិពេញលេញ ក្នុងការលុបចោលការផ្តល់ជូននូវសេវាកម្មពិសេសទាំងនោះដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជន។

៣. ឧបករណ៏:

៣.១ ​ឧបករណ៍​ដែល​បាន​ទិញ​ទាំងអស់​មានការធានារយៈពេលដប់ពីរ (១២) ខែ​ ហើយ​​និងមិនមាន​ការប្តូរជា​សាច់​ប្រាក់ និងឬសេវាកម្មផ្សេងទៀតឡើយ។

៣.២ អតិថិជនទាំងអស់ត្រូវកក់សាច់ប្រាក់សំរាប់ឧបករណ៍កម្ចីទាំងអស់ ហើយអតិថិជន​ត្រូវ​ប្រគល់​ឧបករណ៏​អោយមក Kingtel វិញក្នុងលក្ខខណ្ឌល្អ (ឧបករណ៏អាចដំណើរការបានប្រក្រតី)។  ប្រសិន​បើឃើញថាឧបករណ៏ទាំងនោះបានបាត់បង់ឬខូចខាត អតិថិជនត្រូវទទួលខុសត្រូវយ៉ាងពេញលេញលើការទូទាត់សំណងមកKingtel។

៤​. គោលនយោបាយការ​ទូទាត់ថ្លៃសេវា​​:
៤.១ ការ​ទូទាត់​ទាំងឡាយត្រូវ​ធ្វើ​ឡើង​ជា​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក (USD​) ។
៤.២ អតិថិជនត្រូវបង់ថ្លៃសេវាកម្មមុនការប្រើប្រាស់។
៤.៣ ចំនួន​ទឹកប្រាក់​ដែល​បានកក់ (បើ​មាន​) គឺ​សម្រាប់​សុវត្ថិភាព​នៃ​ការ​ផ្តល់​ឧបករណ៍​កម្ចី ឬការ​សន្យាប្រើ​សេវា​។ ប្រាក់កក់នឹងប្រគល់ជូនអតិថិជនវិញ បើ​ឧបករណ៍​​កម្ចី​ទាំង​អស់​ត្រូវ​បាន​ប្រគល់មក​អោយ Kingtel ក្នុង​លក្ខខណ្ឌ​ល្អ ហើយអតិថិជនបានបំពេញលក្ខខណ្ឌប្រើសេវាបានគ្រប់គ្រាន់តាមកិច្ចសន្យា​​។
៤.៤ សម្រាប់ “ទិន្នន័យឥតកំណត់​”​ ប្រសិន​មិនមានការ​បង់​ប្រាក់​​ចាប់ពីថ្ងៃ​ទី១ដល់​ទី៧ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រើប្រាស់ជា​រៀងរាល់​ខែដើម្បីបន្តប្រើសេរា ការ​ផ្តល់​សេវានឹងត្រូវបានផ្អាក​។ Kingtel នឹង​ផ្ញើ​វិ​ក័​យ​ប័ត្រ​ជូន​ដំណឹង​តាមរយៈ​អ៊ី​ម៉ែ​ល​ដែល​បាន ​ផ្ដល់ ។ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ វី​ង (Cambodia​) ឬនៅ​ហាងរបស់​Kingtel និងការផ្ទេរ​ប្រាក់​តាម​ធនាគារ …

៤.៥ សម្រាប់ “ទិន្នន័យមានដែនកំណត់”: អតិថិជនយល់ស្របធ្វើការទូទាត់ជាមុន (បង់ប្រាក់ជាមុន) សម្រាប់កញ្ចប់ដែលបានជ្រើសណាមួយ។ ប្រសិនបើមិនមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងគណនី ដើម្បីបន្តភ្ជាប់សេវាកម្មសារជាថ្មី សេវាកម្មនឹងក្លាយជា “អសកម្ម” ។

៤.៦ ការទូទាត់ទឹកប្រាក់ទាំងអស់ជាមួយនឹងKingtel តែងតែមានវិក័យប័ត្រ។​  អតិថិជនអាចយកវិក័យប័ត្រនេះទុកជាភស្តុតាងក្នុងការទូទាត់មកក្រុមហ៊ុន។

៥​ ហានិភ័យ​និង​ការ​ទទួល​ខុស​ត្រូវ

៥.១ អតិថិជន​ធានា​បាន​ថារាល់ពត៌មានដែលបាន​ផ្តល់ជូនតាមការទាមទារ​ទាំង​អស់​គឺ​ជា​ការ​ពិត​ត្រឹមត្រូវ ​និងពេញលេញ​។ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូ​រ​ណា​មួយ​ ​អតិថិជន​ត្រូវ​ជូន​ដំណឹង​ដល់ Kingtel ដោយ​មានការ​ផ្តល់​ភស្តុតាង​បញ្ជាក់​ត្រឹមត្រូវ​សម្រាប់​ការ​ផ្លាស់​ប្តូ​រនោះ​។

៥.២ Kingtel នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ករណីបាត់បង់​ទិន្នន័យ​​ឬល្បឿន ​ដោយ​សារ​តែ​​លេខ​សម្ងាត់វ៉ាយហ្វាយ​របស់​អតិថិជនត្រូវបាន​ចែក​រំលែក​ឬ​ស្គាល់​ដោយ​អ្នក​ប្រើ​ផ្សេង​ទៀត​ ឬឧបករណ៍​ផ្សេង​ទៀត​​បាន​តភ្ជាប់​ទៅ​នឹង​សេវារបស់​អតិថិជន​។

៥.៣ ប្រសិន​បើ​អតិថិជន​ទទួល​បាន​លេខ​សម្ងាត់​សេវាកម្មពី Kingtel អតិថិជន​ត្រូវតែឆាប់​ផ្លាស់​ប្តូ​រ​ទៅ​ជាលេខ​សម្ងាត់ផ្ទាល់ខ្លូនភ្លាម។ Kingtel នឹង​មិន​ទទួល​ខុស​ត្រូវ​ទេ​ប្រសិន​បើ​លេខ​សម្ងាត់នោះ​ត្រូវ​បាន​គេ​ស្គាល់​ឬ​ត្រូវបានលួចដោយ​អ្នក​ដទៃ​

៥.៤ Kingtel នឹង​មិនមាន​ការ​ទទួល​ខុសត្រូវចំពោះ​អតិថិជន​ឬ​ភាគី​ណា​មួយ​ដែល​អះអាង​ថា ​មាន​ការ​បាត់​បង់ផលប្រយាជន៍ និង​សេដ្ឋកិច្ច​ណា​មួយ​ដែល​កើតឡើង​ដោយសារបញ្ហា​សេវារបស់ Kingtel ទេ។

៥.៥ អតិថិជន​នឹង​មិន​ប្រើ​សេវា​សម្រាប់​រាល់សកម្មភាព​ខុសច្បាប់​។ ប្រសិន​បើ​អតិថិជន​ចូល​រួម​ក្នុង​សកម្មភាព​ខុស​ច្បាប់​ដោយប្រើសេវារបស់ Kingtel ​អតិថិជន​នឹង​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ដោយខ្លូនឯងចំពោះមុខ​​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។

៦ ការបញ្ចប់​កិច្ចសន្យា ឬ សេវាកម្ម

៦.១ អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរឬបំពេញ “ទំរង់ផ្លាស់ប្តូរលក្ខខណ្ឌ” ហើយដាក់ជូន Kingtel មិនតិចជាង សាមសិប (៣០)ថ្ងៃ មុនពេលផុតកំណត់នៃកិច្ចសន្យាឬសេវា ដើម្បីបញ្ចប់កិច្ចសន្យាឬសេវានោះ។ បើមិនដូច្នេះទេ វានឹងត្រូវបានបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេលដប់ពីរ(១២)ខែទៀត លុះត្រាតែមានការជូនដំណឹងពីអតិថិជនជាលាយលក្ខណ៏

អក្សរ។

៦.២ ប្រសិនបើមានការឈប់ប្រើសេវាមុនពេលបញ្ចប់នៃកិច្ចសន្យា ប្រាក់កក់ (បើមាន) មិនត្រូវបានប្រគល់ជូនអតិថិជន      វិញឡើយ។

៦.៣ អតិថិជនត្រូវទូទាត់រាល់ចំនួនទឹកប្រាក់ដែលនៅជំពាក់ក្រុមហ៊ុន (ប្រសិនបើមាន) អោយអស់មុនពេលដែលកាលបរិច្ឆេទនៃការបញ្ចប់កិច្ចសន្យាឬសេវាកម្មមានប្រសិទ្ធភាព ។

៦.៤ រាល់បរិក្ខាទាំងអស់នឹងត្រូវផ្តល់ជូនមក Kingtel វិញក្នុងស្ថានភាពល្អ (នៅដំនើរការធម្មតា)។ ប្រសិនបើឃើញថាបរិក្ខាទាំងនោះបាត់ឬខូច​ អតិថិជនត្រូវទូទាត់សងក្នុងតម្លៃពេញលេញទៅអោយ Kingtel ។

៦.៥ Kingtel អាចបញ្ចប់កិច្ចសន្យាឬសេវាដោយមានការជូនដំណឹងជាបន្ទាន់ដល់អតិថិជន ប្រសិនបើអតិថិជនបានរំលោភបំពានកាតព្វកិច្ចណាមួយ ហើយប្រាក់កក់ (ប្រសិនបើមាន) មិនត្រូវបានប្រគល់ជូនអតិថិជនវិញទេ។